រតនៈសម្បត្តិលាក់កំបាំង
អ្នករុករកកំណប់ម្នាក់ បានរកឃើញប្រាក់កាក់របស់ចក្រភពរ៉ូមច្រើនសន្ឋឹក សន្ឋាប់ ដែលបានកប់ទុកយ៉ាងអាថ៌កំបាំង នៅទិសនារតីក្នុងប្រទេសអង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បានរកឃើញកំសៀវយ៉ាងធំធ្វើពីដែក និងមានប្រាក់កាក់ចំនួន 52,000ប្រាក់កាក់នៅក្នុងនោះ។ ប្រាក់កាក់ទាំងនោះ ធ្វើអំពីប្រាក់ និងទង់ដែងនៅសម័យបុរាណ ដែលមានអាយុកាលតាំងពីសតវត្សទី3 មុនគ្រឹស្ទសករាជមកម៉្លេះ ហើយមានទំម្ងនច្រើនជាងពី350ផោនទៅទៀត វាគឺជាធនធានយ៉ាងមានតម្លៃ។
រតនៈសម្បត្តិមានតម្លៃរបស់លោកគ្រីស្ព បានធ្វើឱ្យយើងនឹកប្រាថ្នាចង់ បានកំណប់ទ្រព្យដែលមានតម្លៃប្រហាក់ប្រហែលនេះ មិនដឹងជាល្អយ៉ាងណាទៅហ្ន៎។ ប៉ុន្តែ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ គួរតែស្វែងរករតនះសម្បត្តិផ្សេងពីនេះវិញ។ អ្វីដែលយើងស្វែងរកនោះ មិនមែនធ្វើឡើងពីប្រាក់ និងមាសទេ។
ផ្ទុយទៅវិញ យើងត្រូវខំស្វែងរកឱ្យបាននូវសេចក្តីរួបរួមគ្នា ដែលមានផលថ្លៃវិសេសវិសាល។ ដូច្នេះ យើងអាចនឹងចម្រើនឡើង “ដើម្បីឱ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ និងព្រះវបិតា ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់”(កូល៉ុស 2:2-3)។ សេចក្តីស្គាល់ព្រះអម្ចាស់ជាកំណប់ទ្រព្យដែលលាក់កំបាំង ហើយត្រូវបានគេប្រទះឃើញនៅក្នុងព្រះគម្ពីរបរិសុទ្ឋទាំងអស់។ អ្នកនិពន្ឋទំនុកដំកើង បាននិយាយថា “ទូលបង្គំមានសេចក្តីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចមនុស្សណាប្រទះនឹងរបៀបជាច្រើន”(ទំនុកដំកើង 119:162)។
ប្រសិនបើយើងអានព្រះបន្ទូលទ្រង់ដោយចិត្តអន្ទះសា ឬធ្វេសប្រហែស នោះយើងនឹងបាត់នូវការយល់ដឹងពីអត្ថន័យពិត។ សេចក្តីពិតទាំងនេះត្រូវបានគេរកឃើញយ៉ាងងាយស្រួលដោយគ្រាន់តែមនុស្សនោះ តាំងចិត្តស្វែងរកនូវកំណប់ទ្រព្យទាំងនេះ។
តើអ្នករាល់គ្នាមានចិត្តចង់ស្វែងរកនូវរតនៈសម្បត្តិដែលបានរក្សាទុកនៅក្នុងព្រះគម្ពីរដែរឬទេ? ចូរចាប់ផ្តើមជីករកចុះ! —Dennis Fisher
គ្រោងការមួយប៉ុណ្ណោះ
ក្នុងភាពលាតសន្ឋឹងចុះមកនៃសិរីរុងរឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយប្រាប់ពីរឿងរបស់ស្ត្រីម្នាក់ដែលបានកើតកូនប្រុស ខណៈពេលជាប់ឃុំក្នុងគុកងងឹត។ តាំងពីកើតមកក្មេងប្រុសនេះ មិនដែលចេញទៅក្រៅឃើញពិភពលោកនេះទេ ម្តាយរបស់គាត់បានព្យាយាមរៀបរាប់ពីលោកីយនេះ ដោយប្រើខ្មៅដៃគូសរូបប៉ុណ្ណោះ។ ក្រោយមក ពេលដែលគាត់ និងម្តាយរបស់គាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ពីពន្ឋនាគាមក រូបគ្រោងធម្មតាជាច្រើនត្រូវបានជំនួស ដោយរូបភាពពិតប្រាកដរបស់លោកីយដ៏ស្រស់ស្អាត។
ក្នុងន័យស្រដៀងគ្នានេះដែរ បានរំឮកពីរូបភាព ដែលព្រះគម្ពីរបានប្រាប់យើងពីស្ថានសួគ៌ មានថ្ងៃមួយរូបភាពនេះនឹងត្រូវជំនួសដោយសេចក្តីអំណរ និងមានពិសោ ធន៍ដោយផ្ទាល់ទៀតផង។ លោកប៉ូលបានយល់ថា ស្ថានសួគ៌ដែលជាការដឹងដោយវិញ្ញាណនោះ ដល់ពេលកំណត់ថ្ងៃណាមួយយើងនឹងទៅនៅចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវ “ឥឡូវនេះយើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ (១កូរិនថូស 13:12)។ សូម្បីយ៉ាងនោះ លោកនៅមានទំនុកចិត្តពីសិរីរុងរឿងនាពេលអនាគតបានប្រទានមកគាត់ជាកម្លាំង ក្នុងចំណោមការល្បងលទាំងឡាយ “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឱ្យ យើងរាល់គ្នាឃើញនោះទេ”(រ៉ូម 8:18)។
គំនិតពីសិរីល្អនៃស្ថានសួគ៌របស់យើង នៅនាបច្ចុប្បន្ននេះ គឺគ្រាន់តែជាគ្រោងការសាមញ្ញមួយប៉ុណ្ណោះ។ យើងអាចមានទំនុកចិត្តទាំងស្រុង លើការប្រកាស់របស់ព្រះយេស៊ូវថា ទ្រង់ទៅរៀបកន្លែងឱ្យយើងរាល់គ្នា(យ៉ូហាន 14:1-3)។ ការល្អមិនទាន់មកដល់នៅឡើយ! _Dennis Fisher
ចូរគោពមាតាបិតា
ថ្មីៗនេះ ឪពុកខ្ញុំឈានចូលអាយុ៩០ឆ្នាំផ្លាយ ហើយរូបកាយក៏ចុះទន់ខ្សោយដែរ។ គាត់អាចធ្វើចលនាបានដោយប្រើប្រអប់ឈើ ប៉ុន្តែគាត់ត្រូវការមនុស្សម្នាក់ចំអិន ម្ហូប និងជួយកិច្ចការផ្សេងទៀតឲ្យគាត់។ បងប្រុសច្បងរបស់ខ្ញុំឈ្មោះស្ទីវ និងប្រពន្ធគាត់ឈ្មោះជូឌី រស់នៅក្បែរគាត់ ដូច្នេះ ពួកគេក៏សម្រេចចិត្ត រើទៅនៅមើលថែទាំគាត់។ ដោយមានបំណងចង់មើលថែទាំឪពុករបស់យើង ខ្ញុំនិងប្រពន្ធខ្ញុំត្រូវជិះយន្តហោះមកមើលគាត់ ដើម្បីទុកឱកាសឲ្យបងខ្ញុំនិងប្រពន្ធគាត់ចេញទៅក្រៅម្តងម្កាល។ យើងសប្បាយចិត្តនឹងចំណាយពេលជាមួយគាត់ ហើយយើងសប្បាយចិត្តណាស់ ដែលបានសម្រាលបន្ទុកបងប្រុសខ្ញុំ និងប្រពន្ធគាត់ ទោះបីជាពីរបីថ្ងៃក៏ដោយ។
ព្រះគម្ពីរចែងថា៖ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន»(អេភេសូរ ៦:២)។ អ្នកអត្ថាធិប្បាយព្រះគម្ពីរសម្ពន្ធមេត្រីថ្មីម្នាក់មានប្រសាសន៍ថា ដើម្បីលើកកិត្តិយស អ្នកណាម្នាក់ យើងត្រូវគោរពអ្នកនោះដោយ «សេចក្តីគោរព ចិត្តសប្បុរស ការគួរសម និងការស្តាប់បង្គាប់ ដែលជាចំនុចសំខាន់នៃជីវិត»។
ចំពោះកុមារតូចៗវិញ មានន័យថាការស្តាប់បង្គាប់ឪពុកម្តាយ។ ចំពោះក្មេងជំទង់វិញ មានន័យថា ការគោរពចំពោះឪពុកម្តាយ ទោះបីជាអ្នកគិតថា អ្នកចេះជាងពួកគាត់ក៏ដោយ ចំពោះយុវវ័យវិញ មានន័យថា រាប់បញ្ចូលឪពុកម្តាយជាចំណែកនៃជីវិតពួកគេ។ ចំពោះមនុស្ស វ័យកណ្តាល និងលើសពីនេះ មានន័យថា ការយកចិត្តទុកដាក់ថែទាំឪពុកម្តាយ ពេលឈានចូលវ័យចាស់ និងផ្តល់ថ្នាំសង្កូវដល់គាត់។
នៅសប្តាហ៍នេះ តើអ្នកនឹងគោរពមាតាបិតារបស់អ្នកដោយរបៀបណា? ។-Dennis Fisher
ស្នាដៃឯក
ពេលថ្មីៗនេះ ខ្ញុំបានឃើញឯកសារមួយស្តីអំពីវិធីផលិតព្យាណូរបស់លោកស្តេនវ៉េ ឯកសារនោះបង្ហាញថា គាត់គូសវាសយ៉ាងផ្ចិតផ្ចង់ ដើម្បីផលិតឧបករណ៍ដ៏ប្រណិតមួយឡើង។ តាំងពីកាត់ជ្រៀកឈើរហូតដល់ព្យាណូលេចរូបរាងឡើង ដាក់ក្នុងបន្ទប់តាំងបង្ហាញ ទាមទារជំនាញ និងការច្នៃប្រឌិតប៉ិនប្រសប់មិនអាចកាត់ថ្លៃបាន។ ការចំណាយពេលមួយឆ្នាំផលិតចប់រួចរាល់ហើយ តន្ត្រីករក៏យកព្យាណូមកលេង នោះគេក៏លាន់មាត់សរសើរពីសម្លេងដ៏ពិរោះ ដែលកុំព្យូទ័រមិនអាចធ្វើបានឡើយ។ អាថ៌កំបាំងក្នុងការផលិតរបស់ឲ្យបានល្អ ទាមទារអ្នកផលិតមានស្នាដៃឯក។
ពេលគេសង់រោងឧបោសថ យើងឃើញថា ព្រះជាម្ចាស់ក៏ឲ្យតម្លៃទៅលើស្នាដៃដែរ។ ទ្រង់បានរើសជាងមានស្នាដៃឈ្មោះបេតសាលាល ដោយមានព្រះបន្ទូលថា៖ «ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនឹងលង្ហិន ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការគ្រប់មុខទាំងអស់ផង» (និក្ខំមនំ ៣១:៣-៥)។
សព្វថ្ងៃនេះ ព្រះជាម្ចាស់គង់នៅក្នុងចិត្តអ្នកជឿគ្រប់រូប។ ព្រះជាម្ចាស់មិនបានឈប់ត្រាស់ហៅជាងមានស្នាដៃនោះទេ។ ឥឡូវនេះ អ្នកជឿម្នាក់ៗជា«ស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ២:១០)។ ព្រះវិញ្ញាណបរិសុទ្ធជាមេជាងដ៏ចំណាន ដែលច្នៃអត្តចរិតរបស់យើង ឲ្យបានដូចជាព្រះយេស៊ូវ (រ៉ូម ៨:២៨-២៩)។ កាលណាស្នាដៃយើងលេចចេញជារូបរាងឡើង នោះយើងនឹងដឹងថា អាថ៌កំបាំងនៃការផលិតរបស់ល្អគឺចេញមកពីស្នាដៃឯក។-Dennis Fisher
រឿងសោកសង្រេងតាំងពីដើមដល់ចប់
ក្រុងយេរូសាឡឹមហ៊ុំព័ទ្ធជុំវិញដោយអណ្តាតភ្លើង រួចព្យាការីយេរេមាទួញយំសោក។ ទំនាយរបស់គាត់ថ្លែងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់។ ឥឡូវនេះ ទំនាយរបស់លោកបានសម្រេចហើយ។ កណ្ឌគម្ពីរបរិទេវដ៏ខ្លីនេះ បានកត់ត្រានូវសោកសង្រេងអំពីការបំផ្លាញក្រុងយេរូសាឡឹម។
លោកយេរេមាបានសរសេរកណ្ឌគម្ពីរនេះ ដោយប្រើអក្សរហេព្រើរចំនួនប្រហែល២២ប៉ុណ្ណោះ គឺជាវិធីសាស្រ្តមួយដែលធ្វើឲ្យអ្នកអាន ងាយចងចាំសាច់រឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះមិនបានបង្រួញទុក្ខសោករបស់គាត់ឡើយ។ លោកបានចំណាយពេលសញ្ជឹងគិត និងឆ្លុះបញ្ចាំងអំពីខ្លួនគាត់ ដូចជាសរសេរពីការឈឺចាប់របស់គាត់។ អ្នកអាចគិតថា លោកកំពុងតែរៀនរងទុក្ខលំបាកពីដើមរហូតដល់ចប់។
នៅចំកណ្តាលទុក្ខវេទនានោះ គាត់បានទទួលការសម្រាលទុក្ខមកពីព្រះជាម្ចាស់។ ដោយការរំលឹកអំពីអធិបតេយ្យភាព និងការល្អរបស់ព្រះជាម្ចាស់បានផ្តល់ក្តីសង្ឃឹម ដែលគាត់ត្រូវប្រឈមមុខនៅពេលអនាគត។ «ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ»(បរិទេវ ៣:៣១-៣២)។
បើអ្នកឆ្លងកាត់បទពិសោធន៍ឈឺចាប់ណាមួយនៅពេលថ្មីៗនេះ ចូរប្រើប្រាស់ពេលវេលាឈឺចាប់របស់អ្នក ឆ្លុះបញ្ចាំងពីការល្អរបស់ព្រះជាម្ចាស់វិញ។ រួចមក អ្នកនឹងទទួលបានបទពិសោធន៍នៃការសម្រាលទុក្ខ និងក្តីសង្ឃឹមនាពេលអនាគត។-Dennis Fisher
សេចក្តីសុខសាន្ត ក្នុងគ្រាមានវិបត្តិ
លោក ថេតជាចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំ កាលពីមុនគាត់ធ្លាប់ធ្វើជា ប៉ូលីស។ នៅថ្ងៃមួយ ក្រោយពីគាត់បានរាយការណ៍អំពីអំពើហឹង្សាមួយ វាធ្វើអោយគាត់រងការគំរាមដល់ជីវិត។ មានបុរសម្នាក់ចាក់គេនឹងកូនកាំបិត រួចផ្ជង់កូនកាំបិតបម្រុងចាក់គាត់ទៀត។ ប៉ូលីសជាមិត្តរបស់គាត់ដកកំាភ្លើងបាញ់ជនល្មើស ពេលបម្រុងវាយប្រហារថេត។ គេឃាត់ជនល្មើសទាន់ តែថេតត្រូវគ្រាប់កំាភ្លើងពេលបាញ់តបតគ្នា។ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកគាត់ទៅដល់មន្ទីរពេទ្យ ព្រះវិញ្ញាណធ្វើអោយគាត់សម្រាកខាងព្រលឹងយ៉ាងលង់លក់។ លោកថេតនៅស្ងាត់ស្ងៀម ទោះជាគាត់អាចនិយាយសម្រាលទុក្ខ មន្ត្រីពង្រឹងច្បាប់ ដែលឈឺចិត្តជាខ្លាំងចំពោះវិបត្តិនេះយ៉ាងណាក៏ដោយ។
ព្រះអម្ចាស់យេស៊ូវបានសន្យាថានឹងប្រទាន សេចក្តីសុខសាន្តដល់យើង ទោះជាក្នុងគ្រាមានវិបត្តិ។ ប៉ុន្មានម៉ោងមុនពេលទ្រង់ត្រូវគេឆ្កាង ព្រះគ្រីស្ទលួងលោមសិស្សព្រះអង្គដោយមានបន្ទូលថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តនៅនឹងអ្នករាល់គ្នា គឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ» (យ៉ូហាន ១៤:២៧)។
តើអ្នកមានខ្លាចអ្វីជាងគេ? បើអ្នកត្រូវប្រឈមមុខនឹងវា ចូរដឹងថាព្រះគ្រីស្ទគង់នៅជាមួយអ្នកហើយ។ ចូរទុកចិត្តដល់ព្រះអង្គដោយសេចក្តីអធិស្ឋាន ដែលនាំឲ្យ«សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៧)។-Dennis Fisher
ការជាប់ខ្លួនក្នុងភក់
គេបានហៅលោកយេរេមាថា “ហោរាទឹកភ្នែក” ។ គាត់មានទុក្ខព្រួយជាពន់ពេក ដោយសារលោកឈឺចាប់ ចំពោះសេចក្តីជំនុំជម្រះ ដែលព្រះបានទម្លាក់មកលើរាស្រ្តអ៊ីស្រាអែល ដែលមិនបានស្តាប់បង្គាប់ទ្រង់ ។ គាត់មានសេចក្តីទុក្ខជាទម្ងន់ គឺដូចដែលមានចែងថា “ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ”(យេរេមា ៩:១)។
លោកយេរេមាមិនគ្រាន់តែមានសេចក្តីទុក្ខ ចំពោះជាតិសាសន៍របស់គាត់ប៉ុណ្ណោះទេ តែគាត់ថែមទាំងត្រូវទទួលរងការបៀតបៀន ដោយព្រោះការថ្លែងទំនាយ អំពីការជំនុំជម្រះរបស់ព្រះទៀតផង ។ មានពេលមួយ គេបានឃុំឃាំងគាត់ នៅក្នុងអណ្តូងទឹក ដែលគ្មានទឹកទេ តែមានតែភក់ប៉ុណ្ណោះ(យេរេមា ៣៨:៦)។ ការទាស់ប្រឆាំងនឹងការងាររបស់លោកហោរាដ៏អស្ចារ្យរូបនេះ បានបណ្តាលឲ្យគាត់ ជាប់ខ្លួននៅក្នុងទីកន្លែងដ៏អស់សង្ឃឹម ។
ជួនកាល ពេលដែលយើងខិតខំបម្រើព្រះអម្ចាស់ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់គាំង នៅក្នុងស្ថានភាពដ៏ឈឺចាប់ ហើយទទួលរងការឈឺចិត្ត ដោយមិនបានត្រៀមទុកជាមុន ។ ប៉ុន្តែ ការអត់ធ្មត់របស់លោកហោរារូបនេះ គឺជាការលើកទឹកចិត្ត ឲ្យយើងមានការទ្រាំអត់ផងដែរ ។ លោកយេរេមា បានដឹងអំពីការត្រាសហៅរបស់ព្រះ យ៉ាងច្បាស់លាស់ណាស់ បានជាគាត់មិនព្រមឈប់បម្រើទ្រង់ឡើយ ។ “បើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត”(យេរេមា ២០:៩)។
តើអ្នកមានការខកចិត្ត ចំពោះលទ្ធផលដែលអ្នកបានទទួលពីការបម្រើព្រះអម្ចាស់ឬ?…
នាំឲ្យប្រែចិត្តម្តងម្នាក់ៗ
លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែលធ្វើដំណើរបេសកកម្មពីកន្លែងមួយទៅកន្លែងមួយទៀត ។ គាត់បានធ្វើយុទ្ធនាការផ្ទាល់ខ្លួន ដើម្បីបញ្ចប់របបទាសភាព ក្នុងតំបន់អាមេរិក ដែលពួកអាណានិគមនិយមកំពុងកាន់កាប់នៅសម័យនោះ ។ លោកវូលមែនបានជួបជាមួយម្ចាស់ទាសករ ដើម្បីនិយាយអំពីភាពអយុត្តិធម៌ នៃការយកជីវិតរបស់អ្នកដទៃ ធ្វើជាកម្មសិទ្ធិ ។ ទោះបីជាលោកវូលមែនមិនបានលប់បំបាត់របបទាសភាពទាំងស្រុងក៏ដោយ ក៏គាត់បានបញ្ចុះបញ្ចូលពួកម្ចាស់ទាសករជាច្រើនរូប ឲ្យលែងទាសកឲ្យមានសេរីភាព ។ គាត់បានទទួលជោគជ័យ ដោយសារគាត់បានទៅបញ្ចុះបញ្ចូលពួកគេ ដោយផ្ទាល់ ។
ព្រះគម្ពីរភីលេម៉ូន ក៏បានចែងអំពីការអំពាវនាវស្រដៀងគ្នាផងដែរ ។ លោកអូនេស៊ីម គឺជាទាសករដែលបានរត់គេចខ្លួន ពីលោកភីលេម៉ូន ដែលជាម្ចាស់ទាសករដែលបានទទួលជឿព្រះ ។ លោកអូនេស៊ីមក៏បានទទួលជឿព្រះតាមរយៈការងារបម្រើព្រះរបស់សាវ័កប៉ុល ហើយសាវ័កប៉ុល ក៏បានបញ្ជូនគាត់ឲ្យវិលត្រឡប់ ទៅកាន់លោកភីលេម៉ូនវិញ ដោយផ្ញើពាក្យទៅថា “ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ”(ខ.១៥-១៦)។ កាលពីមុន លោកអូនេស៊ីមគ្រាន់តែជាទាសករម្នាក់ប៉ុណ្ណោះ តែសេចក្តីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ បានកែប្រែទំនាក់ទំនងរវាងគាត់ និងម្ចាស់របស់គាត់ដែលជាអ្នកជឿព្រះ ។ គាត់ក៏ជាបងប្អូនស្ងួនភ្ញាក្នុងព្រះផងដែរ ។ សាវ័កប៉ុលបានជះឥទ្ធិពលដល់មនុស្ស ដែលរស់នៅក្នុងសម័យនោះ ដោយនាំមនុស្សឲ្យប្រែចិត្តម្តងម្នាក់ៗ។
ដោយសារអំណាចបំផ្លាស់បំប្រែនៃដំណឹងល្អ មនុស្សនិងស្ថានភាព អាចមានការផ្លាស់ប្តូរ ។ សូមយើងខិតខំជះឥទ្ធិពលដល់ពិភពលោករបស់យើង…
ការអស់កម្លាំងរលីង
កាលខ្ញុំនៅជាក្មេងជំទង់ ខ្ញុំបានទៅបរបាញ់សត្វ និងស្ទូចត្រី ជាមួយឪពុករបស់ខ្ញុំជាច្រើនលើក ។ ភាគច្រើននៃដំណើរទាំងនោះ បានក្លាយជាអនុស្សាវរីយ៍ដ៏សប្បាយរីករាយ ប៉ុន្តែ មានដំណើរទៅស្ទូចត្រីមួយលើក ដែលស្ទើរតែបណ្តាលឲ្យយើងជួបមហន្តរាយ ។ យើងបានបើកឡានឡើងទៅលើជួរភ្នំខ្ពស់ៗ យើងបានបោះតង់ ក្នុងតំបន់ដាច់ស្រយ៉ាលមួយ ។ បន្ទាប់មក យើងក៏បានដើរចុះយ៉ាងលំបាក ទៅកាន់ទឹកអូរមួយ ដើម្បីស្ទូចត្រី ។ បន្ទាប់ពីយើងបានស្ទូចត្រីពេញមួយថ្ងៃ នៅក្រោមកំដៅថ្ងៃហើយ យើងក៏ត្រូវដល់ពេលត្រឡប់ទៅកាន់តង់យើងវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលយើងហៀបនឹងធ្វើដំណើរឡើងមកវិញ ទឹកមុខរបស់ឪពុកខ្ញុំក៏ស្រាប់តែចាប់ផ្តើម មានសភាពស្លេកស្លាំង ។ គាត់បានវិលមុខ ហើយមានដំណើរចង់ក្អួតផង ។ គាត់ស្ទើរតែអស់កម្លាំងទាំងស្រុងតែម្តង ។
ខ្ញុំបានព្យាយាមតាំងស្មារតីកុំឲ្យតក់ស្លត់ ហើយខ្ញុំក៏បានឲ្យគាត់អង្គុយចុះ ហើយពិសារទឹក ។ បន្ទាប់មក ខ្ញុំក៏បានអធិស្ឋានឮៗ ដើម្បីសូមឲ្យព្រះជួយ ។ ការអធិស្ឋាន ការសម្រាក និងការទទួលទានអាហារ បានជួយឲ្យគាត់មានភាពល្អប្រសើរឡើងវិញ ហើយយើងក៏ធ្វើដំណើរយឺតៗ ឡើងទៅលើភ្នំ វិញ ។ គាត់បានតោងខ្សែក្រវ៉ាត់ដ៏ធូរបស់ខ្ញុំ ពេលដែលខ្ញុំកំពុងឡើងទៅលើ ដើម្បីនាំគាត់ទៅកាន់កន្លែងបោះតង់វិញ ។
ជួនកាល យើងមានអារម្មណ៍ថា យើងកំពុងជាប់នៅក្នុងជ្រលងភ្នំ ដោយគ្មានក្តីសង្ឃឹម និងគ្មានកម្លាំងដើម្បីបន្តដំណើរទៅមុខទៀត ។…
ការប្រោសឲ្យជាពីស្ថានសួគ៌
លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺជាអ្នកនិពន្ធបទចម្រៀង ជាអ្នកចម្រៀង និងជាអ្នកនិពន្ធកំណាព្យជនជាតិអៀរឡង់ ។ ភាពប៉ិនប្រសប់របស់គាត់បាននាំឲ្យមានក្តីអំណរ ដល់មនុស្សជាច្រើន ដែលបានឃើញគាត់សម្តែង ឬឃើញគាត់ច្រៀងតាមបទភ្លេងរបស់គាត់ ។ ប៉ុន្តែ ជីវិតរបស់គាត់ត្រូវបានញុំាញី ដោយការឈឺចាប់ ក្នុងចិត្តម្តងហើយម្តងទៀត ដោយសារបញ្ហាជាច្រើន ដែលរួមមានការស្លាប់របស់កូនទាំងប្រាំនាក់របស់គាត់ផងដែរ ។ ស្នាមរបួសដែលគាត់មានក្នុងចិត្តនេះ បានធ្វើឲ្យពាក្យពេចន៍របស់គាត់ទាំងប៉ុន្មាន កាន់តែមានន័យថែមទៀត គឺដូចដែលគាត់បានសរសេរថា “សូមថ្វាយចិត្តដែលមានរបួសនោះ សូមរៀបរាប់អំពីសេចក្តីទុក្ខរបស់អ្នកចុះ ក្នុងលោកនេះ គ្មានការឈឺចាប់ណា ដែលព្រះមិនអាចប្រោសឲ្យជាឡើយ”។ ពាក្យនេះបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត ហើយបានរំឭកឲ្យខ្ញុំដឹងថា ការជួបព្រះ ដោយការអធិស្ឋាន អាចនាំមកនូវការប្រោសឲ្យជាដល់វិញ្ញាណដែលឈឺចាប់ ។
សាវ័កប៉ុលបានដឹងអំពីរបៀប ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់អាចប្រទានភាពធូរស្បើយដល់ចិត្តដែលឈឺចាប់ ។ គឺដូចដែលគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូសថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។ ជួនកាល យើងមានការវីវក់នឹងទុក្ខព្រួយយ៉ាងខ្លាំង បានជាយើងញែកខ្លួនយើងចេញពីព្រះ ដែលអាចផ្តល់ឲ្យយើងនូវការកម្សាន្តចិត្ត ។ យើងចាំបាច់ត្រូវចាំថា យើងអាចទទួលការកម្សាន្តចិត្ត និងការប្រោសឲ្យជា តាមរយៈការអធិស្ឋាន…